Uncategorized

សមត្ថកិច្ចបញ្ជូនជន៣នាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន

 

បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២០កម្លាំងនគរបាល​ស្រុក​គាស់ក្រឡ​​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​២​ភូមិ ឃុំ ស្រុក​គាស់ក្រឡកាលពី​រសៀល​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​​។​

​មន្ត្រីនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​១​ឈ្មោះ​ឆន​សំណាង​ហៅ​តូ​អាយុ​៣៨​ឆ្នាំ​។​២​ឈ្មោះ​សែ​មួយ​ស៊ូ​ហៅ​ជ័យ​អាយុ​២៣​ឆ្នាំ​និង​៣​ឈ្មោះ​លន់​រាជា​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​ស្រុក​គាស់ក្រឡ​។​មន្ត្រីដដែលបាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជន​ស​ង្ស័​យ​ទាំងបី​នាក់​នេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ចោទ​ពី​ប​ទេ​ក្សា​ទុក​ដឹកជញ្ជូន​ឬ​ជួញដូ​នូវ​សារធាតុ​ញៀន​។​

​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​មុខ​វត្ត​ឃុំ​និង​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៩​ខែមេសា​ឆ្នាំ​២០២០​។​
​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សាររ​ភាព​រួចមក​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *