Uncategorized

គោយន្តកន្ត្រៃបុកជាមួយម៉ូតូបណ្ដាលឱ្យម្ដាយនិងកូនរងរបួសធ្ងន់

 

​កំពង់ឆ្នាំង​៖​កូនប្រុស​និង​ម្តាយ​របួស​បាក់ដៃ​និង​ជើង​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ត្រង់ចំណុច​ភូមិ​ស្វាយជ្រុំ​ថ្មី​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្លៃ​ទី​២២​ខែមិថុនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ក្នុងករណីនេះ​ម្នាក់​ឈ្មោះ​ញិ​នី​ម​អាយុ​៤០​ឆ្នាំ​រងរបួស​បាក់ជើង​ឆ្វេង​ចំនួន​២​កំណាត់​ជា​ម្តាយ​។​ម្នាក់ទៀត​ឈ្មោះ​សូ​ចិន្តា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រងរបួស​បាក់ជើង​ខាងឆ្វេង និង ដៃ​ឆ្វេង ត្រូវជា​កូន ទាំងពីរ​នាក់​ម្ដាយកូន​រស់នៅក្នុង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​មុនពេល​កើតហេតុ​ស្ត្រី​ពីរ​នាក់​ម្ដាយកូន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ពីរ​នាក់​ធ្វើដំណើរ​ត្រឡប់​មកពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង​សណ្ដោង​រ៉ឺម៉ក​បើកបរ​ដោយ​ឈ្មោះ​តែម​សារឿន​អាយុ​១៤​ឆ្នាំ​បាន​បត់​ចូល​តាមផ្លូវ​គ្រួស​ក្រហម​។​ខណៈនោះ​ជនរងគ្រោះ​ទាំងពីរ​នាក់​ម្តាយ​និង​កូន​វ៉ា​ក់​នឹង​គោយន្ត​កន្ត្រៃ​គេច​មិន​ផុត​ក៏ត្រូវ​គោយន្ត​កន្ត្រៃ​បើក​កិន​ពីលើ​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ម្តាយ​និង​កូន​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ រងរបួស​ធ្ងន់​បាក់ដៃ​និង​បាក់ជើង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដោយឡែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​មធ្យោបាយ​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយជ្រុំ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *