Uncategorized

សមត្ថកិច្ចបញ្ជូនស្ត្រីម្នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

 

​បាត់ដំបង​៖​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២០​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​១៦​ភូមិ​វត្ត​រំដួល​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ម៉ាន់​សុ​ម៉ាលី​ហៅ​លី​លី​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​សង្កាត់​ខាងលើ​។​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចោទប្រកាន់​ពីបទ​ជូ​ញ​ដូរ​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ក្រុមទី​៣០​ភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​និង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *