ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើបអង្កេតបុរសម្នាក់ ចុកសន្លាក់ជើងឲ្យពេទ្យដាក់សេរ៉ូមស្រាប់តែស្លាប់

 

ភ្នំពេញ៖សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត ករណីបុរសម្នាក់មានជំងឺចុកសន្លាក់ជើងខ្លាំង ហើយហៅឱ្យពេទ្យឯកជនមកដាក់សេរ៉ូម ស្រាប់តែក្រោយមកក៏បានស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះវ៉ា ចាន់ណា អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះកែវ សុផល អាយុ៣៧ឆ្នាំស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកគ្រូពេទ្យដែលដាក់សេរ៉ូមអ្នកជំងឺត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជា សុវណ្ណដា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រពន្ធបានឱ្យដឹងថា មុនកើតហេតុប្តីរបស់គាត់ឈឺសន្លាក់ជើងខ្លាំង ពេលនោះក៏បានហៅគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ រួចក៏បានដាក់សេរ៉ូមមួយផ្លោក។ អស់មួយផ្លោកក៏ដាក់មួយផ្លោកទៀត បានមួយស្ទុះកាន់តែមិនស្រួលខ្លួន ក្រុមគ្រួសារក៏ដឹកយកទៅមន្ទីរពេទ្យសម្ភពនិងព្យាបាលមាតាអូដឹម។ ពេលទៅដល់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *