Uncategorized

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចកាច់កម៉ូតូ

 

​បាត់ដំបង​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ម៉ាក​Click១​គ្រឿងក្នុង​ផ្សារ​ថៃ​។​មន្ត្រីនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា​៖​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ពី​ករណី​បាន​បាត់​ម៉ូតូ​នៅ​ចំណុច​ផ្សារ​ថៃ​ភូមិ​បាន​ឡែ​ម​ឃុំ​ថេប​និ​មិត្រ​ខេត្ត​ចន្ទ​បុរី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​រួចមក​។​
​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កំរៀង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង​រួមទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ស្វាយចេក​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​ជនសង្ស័យ​មានឈ្មោះ​ខឿ​ម រ៉េ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​.​ឈ្មោះ​ធឿន ស្វិត ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​សែម ចាន់​ធា ហៅ​ស្កូវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ដូង ភូមិ​អូរ​ដា ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​មាន​មុខរបរ​កម្មករ​។

​ក្រោយ​ការឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ឧបករណ៍​កាច់​សោរ​ម៉ូតូ​ចំនួន ២ និង​ម៉ូតូ​ចំនួន ១​គ្រឿង​។​មាន​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស សេ​រ៉ី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​: ២y-០៧៥២ ។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាច់​សោក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដោយសារ​ពួកគេ​អត់លុយ​ទិញ​គ្រឿងញៀន​ជក់ និង​អត់លុយ​សង​គេ​ផង​។

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​សេង​កញ្ញា​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​ចំពោះមុខ​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​តាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *