Uncategorized

រថយន្តពោងផ្ទុកស៊ីម៉ង់ត៍បើកបុកអ្នកដើរឆ្លងផ្លូវម្នាក់បណ្ដាលឱ្យស្លាប់

 

កំ​ពត៖​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ពោង​ផ្ទុក​ស៊ីម៉ង​តិ៍បុក​បណ្តាល​ឱ្យស្លាប់​ពេល​កំពុង​ដើរ​ឆ្លងថ្នល់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ស្ថិតក្នុងភូមិកណ្តាលទួលឃុំកំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​កាលពី​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកំពត​បានឱ្យដឹងថា​៖​ស្ត្រី​ដែល​បាត់បង់​ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ​ង៉ែត​នូ​ច​អាយុ​៥៤​ឆ្នាំនៅ​ភូមិ​ស្រូវ​លើ​ឃុំ​ដងទង់​ស្រុក​ដងទង់​ខេត្តកំពត​។​សមត្ថកិច្ច​បាន​បន្តថា​៖​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​គឺ​រថយន្ត​ធុន​ធំ​ពោងផ្ទុក​ស៊ីម៉ង​តិ៍​បាន​បើក​បុក​អ្នក​ថ្មើរជើង​ម្នាក់​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។
សមត្ថកិច្ច​បានបញ្ជាក់​ថា​មុន​គ្រោះថ្នាក់​កើតឡើង​គឺ​ស្ត្រី​រងគ្រោះ​បាន​ចុះ​ពី​រថយន្ត​កំពុង​ចត​នៅមុខ​រោងចក្រ​ពូ​ចិន​រួច​ដើរ​ឆ្លងផ្លូវ​។​ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​ពោង​ផ្ទុក​ស៊ីម៉ង​តិ៍​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បុក​ជន​រង​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​។​ក្នុងស្ថានភាព​បែបនេះ​អ្នកបើកបរ​ក៏​បញ្ឈប់រថយន្ត​រួច​រត់គេច​បាត់​៕

ឥតមក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *