Uncategorized

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជាង៧គីឡូ

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ករណីរ​ជួញដូរ​គ្រឿងញៀន​ទ្រ​ង​ទ្រាយ​ធំ​មួយ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួមទាំង​គ្រឿងញៀន​ជាង​៧​គីឡូក្រាម​។​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅត្រង់ចំណុច​ផ្លូវ​៥A​បូរី​លឹម​ឈាង​ហាក់ ស្ថិតក្នុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃទី​១ ខែ វិច្ឆិកា​ឆ្នាំ​២០២០​។​

​កម្លាំង​នគរបាល​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ជា​ចាន់​ដា​រ៉ា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​។​វត្ថុតាង​ដែល​ចាប់យក​បាន​មាន​៖​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​៧​គីឡូក្រាម​និង​៦២២​ក្រាម​។​

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងសមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *