Uncategorized

សមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមអនឡាញ១កន្លែងឃាត់ខ្លួន៧នាក់និងមេការម្នាក់

 

 

ពោធិ៍សាត់​៖ សមត្ថកិច្ច នៃ​គណៈបញ្ជាការ​ឯកភាព ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ៧​នាក់ និង​មេការ​ម្នាក់ ព្រមទាំង​បាន​រឹបអូស យក​វត្ថុតាង​មួយចំនួនទៀត នៅពេល​សមត្ថកិច្ច​ចម្រុះ​ចូល​បង្ក្រាប​ទីតាំង ហ្គេម​អន​ឡាញ មួយកន្លែង ។​

ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា សាលាដំបូង ខេត្តពោធិ៍សាត់ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ ខេត្តពោធិ៍សាត់ នៅវេលា​ម៉ោង ៧ និង ៣០ នាទី យប់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅក្នុង ភូមិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​-​ខេត្តពោធិ៍សាត់​។​

​អធិការនគរបាល ក្រុង​ពោធិ៍សាត់ បាន​ឱ្យ​ដឹង តាមរយៈ​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​២៥ ខែសីហា នេះ​ថាៈ នៅក្នុង​កិច្ចប្រតិបត្តិការ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង ល្បែង​ហ្គេម អន​ឡាញ​មួយកន្លែង ទាំងយប់ នេះ សមត្ថកិច្ច​ចម្រុះ បាន​ខ្លួន​មនុស្ស​ប្រុស​ស្រី ៧ នាក់ រួម​នឹង​មេការ​ម្នាក់ និង​ទូ​ហ្គេម ៥ គ្រឿង (​ធំ​២ តូច​៣) កុំព្យូទ័រ​លើ​តុ ៧ គ្រឿង កាមេរ៉ា ១​ឈុត លុយ​ខ្មែរ ១.៣៨៥.០០០ រៀល និង​លុយ​អាមេរិក ៧៥ ដុល្លារ ។​
​អធិការ​នគ​បាល ក្រុង​ពោធិ៍សាត់ បាន​អោយដឹងទៀតថាៈ ក្រោយ​ការបង្ក្រាប ជនសង្ស័យ​ប្រុស​ស្រី ៧ នាក់ រួម​នឹង​មេការ និង​រឹបអូស​សម្ភារ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច នគរបាល​ក្រុង​ពោធិ៍សាត់ នាំយកមក​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន នគ​បាល​ខេត្តពោធិ៍សាត់ ដើម្បី​បញ្ជូនបន្ត ទៅ​សាលាដំបូង ខេត្តពោធិ៍សាត់ ចាត់ការ​តាម​នីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *