ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ា ស៊ីថាវ អនុប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងបើកល្បែងស៉ីសង តាមប្រព័ន្ធអ៉ីនធឺណែត គ្មានច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនជនជាតិកូរ៉េចំនួន១០នាក់។
* ទីតាំងទី២. នៅចំណុចផ្ទះលេខ១៤ (គំរោងទី១០បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ភេទប្រុស ជនជាតិកូរ៉េ និងដកហូតវត្ថុតាង៖ វ៉ាលីពណ៌ខ្មៅ០១, កុំព្យូទ័រ០១គ្រឿង, កាត០១ និងលិខិតឆ្លងដែន០៨ក្បាល។
បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ចាត់ការបន្ត៕