Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Moon chulhyun កុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ប្រចាំខេត្តសៀមរាប

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំដែងការគួរសម ឯកឧត្តម Moon chulhyun កុងស៊ុលមុងគង់សីលសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំខេត្តសៀមរាបនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងគោលបំណងនៃជំនួបនោះដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ និង ថ្នាក់ដឹកនាំស្នងការដ្ឋាន ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញ មកសួរសុខទុក្ខទុក្ខ និង ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ និង ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមប្រជាជនកូរ៉េ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ក៏ថ្លែងនូវការកោតសរសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម និងពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង ប្រជាជនកូរ៉េ និងប្រជាជនកម្ពុជា និងថ្លែងនូវការជូនពរដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទូទាំងខេត្ត សូមទទួលបានសុខភាល្អ រស់នៅប្រកបដោយសុខុដុមរមនា និងទទួលបានការអភិវឌ្ឍទៅមុខជាលំដាប់។

នៅក្នុងដំណើរចូលជួបសម្តែងការគួរសមនេះដែរ ឯកឧត្តម Moon chulhyun ក៏បានជូនវត្ថុអនុស្សាវរីយ៍ និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្នងការ ស្នងការរង រួមសហការីផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *