Uncategorized

អភិបាលខេត្តបញ្ជាដល់សមត្ថកិច្ចឱ្យស្រាវជ្រាវឃាត់ខ្លួនជនដែលដឹកជញ្ជូនឈើល្មើសច្បាប់

 

​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៤​វិច្ឆិកា​ឆ្នាំ​២០២០​បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​វែកមុខ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​។​ក្នុង​នោះបាន​បើករថយន្ត​ថយក្រោយ​បំ​បុក​រថយន្ត​អ្នកកាសែត​ពេល​កំពុង​បំពេញ​កា​ងារ​សារព័ត៌មាន​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តព្រះវិហារ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ចំណុះ​ខេត្ត​,​ស្ថាប័ន​ពាក់ព័ន្ធ​,​មេបញ្ជាការ​កងកម្លាំង​ទាំងបី​,​មេបញ្ជាការ​តាម​បណ្តោយ​ព្រំដែន និង​ស្រុក​ទាំង​៨​ទូទាំង​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែង​ដោយ​សម្តែង​ការសោកស្តាយ​និង​ថ្កោលទោស​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ មកលើ​ក្រុម​អ្នកសារព័ត៌មាន​។​ដែល​គ្រាន់តែ​ចុះ​ផ្តិត​យក​រូបភាព​ពីស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​របស់​ក្រុម​ខ្លួន​នោះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​សន្យា​គោរព​និង​អនុវត្ត​បទបញ្ជា​របស់​លោក​ប្រាក់​សុវណ្ណ​និង​បន្ត​បើក​ការស្រាវជ្រាវ​ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​បាន​ប្រព្រឹត្ត​អំពើ​មិនល្អ​មកលើ​អ្នកសារព័ត៌មាន​ទាំង​កម្រោល​នោះ​នឹង​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​លោក​បានប្រកាស​ថា​នឹង​សហការ​ជាមួយ​អ្នកសារព័ត៌មាន​អាជីព​នៅពេល​ជួបប្រទះ​ការប្រព្រឹត្ត​បទល្មើស​នានា​។​ជាពិសេស​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ក្រុម​ណាមួយ​ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​បាន​បន្តថាៈ​ប្រសិនបើ​អ្នកសារព័ត៌មាន​បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឱ្យ​ចុះ​សហការ​បង្ក្រាប​តែ​មន្ត្រី​ទាំងនោះ​មិន​សហការ​ជាមួយ​នោះទេ​អ្នកសារព័ត៌មាន​អាច​ខ​ល​រាយការណ៍​មក លោកស្នងការ​ដោយផ្ទាល់ លោក​នឹង​បញ្ជា​មន្ត្រីក្រោមឱវាទ និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន ចុះ​សហការ​បង្ក្រាប​បទល្មើស​នោះ​ឱ្យបាន​ទាន់ពេលវេលា​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *