Uncategorized

ឈ្មួញមួយក្រុមដឹកឈើចេញពីតំបន់ព្រៃឡុងតដៃពេលសមត្ថកិច្ចចុះទៅបង្ក្រាប

​​
​ក្រចេះ​៖​រថយន្ត​សាំ​យ៉ុង​ច្នៃ​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ​ជាង​២០​ម៉ែត្រគូប​ចេញពី​តំបន់​ព្រៃ​ឡង់​ឆ្លងតាម​ខេត្តក្រចេះ​ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។​ប៉ុន្តែ​បែរជា​ឈ្មួញ​ខាងលើ​នាំគ្នា​តតាំង​ប្រឆាំង​ទៅលើ​សមត្ថកិច្ច​វិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖​ឈ្មួញ​មួយក្រុម​ដឹកឈើ​គ្មាន​ច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ទៅ​លក់​នៅ​ទីផ្សារ​គោលដៅ​។​អ្នកសារព័ត៌មាន​មួយក្រុម​បាន​ចុះទៅ​ផ្ដិត​រូបភាព​នៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះទៅ​បង្ក្រាប​រថយន្ត​ច្នៃ​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ​។​ក៏ប៉ុន្តែ​ឈ្មួញ​លើកគ្នា​ជាច្រើន​នាក់មក​ជេរប្រមាថ​គំរាម​ទៅលើ​សមត្ថកិច្ច​។​ឃើញ​ស្ថាន​ភាពមិន​ស្រួល​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ក៏បាន​ដកថយ​ទៅវិញ​។​

ប្រភព​រាយការណ៍​បានឱ្យដឹង​ទៀតថា​៖​ឈ្មួញ​មួយក្រុម​ទាំង​នោះបាន​ប្រើ​អំណាច​អ្នកធំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ជេរប្រមាថ​គំរាម​ដោយ​ពាក្យសំដី​បន្លាច​សមត្ថកិច្ច​ពេល​ចុះទៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *