ភ្នំពេញ៖ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ១វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ទ្រនុងសម្ពាធខ្ពស់កម្រិតខ្សោយ បន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូស្សុងឦសានបក់ខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ១វិនាទី។
២-តំបន់ខ្ពង់រាប⁃ សីតុណ្ហភាពអប្បបរមាពី២០-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ១វិនាទី។៣-តំបន់មាត់សមុទ្រ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ១វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕