Uncategorized

គ្រាន់តែមាត់ឮមានអ្នកគំរាមចង់បាញ់សម្លាប់ក្នុងអាហាដ្ឋានមួយ

 

​កំពង់ស្ពឺ​៖​ពលរដ្ឋ​ក្នុង​ក្នុង​អាហារ​ដ្ឋា​ន​អាហារ​ដ្ឋា​ន​មួយ​មានការ​ភិតភ័យ​បន្ទាប់​អ្នកបើករថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​បាន​ប្រើពាក្យ​កំរាម​ថា​បាញ់សម្លាប់​នរណា​ដែល​មាត់​ឮៗ​ក្នុង​អាហារ​ដ្ឋា​ន​យី​ហោង​លាង​ហេង​ស្ថិតក្នុង​ភូមិ​ស្នោ​ទី​២​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​អាហារ​ដ្ឋា​ន​យីហោ​លាង​ហេង​បាន​និយាយថា​អ្នកបើកបរ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​នោះបាន​គំរាមថា​និង​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ណា​ដែល​មាត់​ឮ​។​គាត់​បាន​បន្តថា​សូមឱ្យ​ថ្នាក់លើ​មេត្តាជួយ​មើល​អ្នកបើកប​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​ផង​។​ដែល​អាង​ខ្លួន​មានអំណាច​និង​ប្រើប្រាស់​ពាក្យ​ពេជ្រ​ប្រមាទ​បាញ់សម្លាប់​ប្រជា​ពល​ដ្ឋ​ដូច​សត្វ​បែបនេះ​។​

​បន្ទាប់ពី​ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​អាហារ​ដ្ឋា​ន​យីហោ​លាង​ហេង​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទូរស័ព្ទ​ទៅ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​
​លោក​បាន​និយាយថា​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​ជា​របស់​ក្រសួង​អភិ​វ័​ឌ្ឃ​ជនបទ​។​
​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកបើកបរ​រថយន្ត​ស្លាក​លេខ​ដូច​ខាងលើនេះ​បាន​នៅឡើយ​ទេ​។​សារព័ត៌មាន​រងចាំ​ទទួល​នូវ​ការបញ្ជាក់​ពី​អ្នកបើកបរ​ដែល​រង​ការចោទប្រកាន់​ដូច​ពាក្យ​ខាងលើ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *