Uncategorized

កម្លាំងអាវុធហត្ថខេត្តព្រះវិហារចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង

 

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០​ដោយមាន​ការសហការ​រវាង​អាវុធហត្ថ​ខេត្តព្រះវិហារ​និង​អ្នកសារព័ត៌មាន​បាន​ឃាត់​រថយន្ដ​ដឹកឈើ​ផ្ទះ​ចាស់​មួយគ្រឿង​បន្លំ​ភ្នែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និង​មន្ត្រី​ជំនាញ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​ជី​អោក​ព្រំប្រទល់​ព្រះវិហារ​-​កំពង់ធំ​។​
​លោក​ឧ​ត្ត​ម​សេនី​ត្រី​យ៍ កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឱ្យដឹងថា​៖ រថយន្ដ​ដឹកឈើ​ផ្ទះ​ចាស់​ខាងលើ​បង្ក្រាបបាន​ដោយសារ​មានការ​សហការ​បាន​យ៉ាង​រលូន​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​មក​លោក​។ លោក​បានដាក់​បទបញ្ជា​ដល់​ស្នាក់​សន្តិសុខ​ជី​អោក ឱ្យ​ចុះ​ឃាត់​និង​ត្រួតពិនិត្យ រថយន្ដ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ បាត់ដំបង 3A-2766 ក្បាល​ស ទ្រុង​ខៀវ លាយ​ត្រួយ ចេក បាន​ដឹក​ផ្ទះ​ចាស់ ចេញពី​ស្រុក​ឆែប ឆ្លងកាត់​ស្រុក​ជ័យ​សែន ។​រួចហើយ​ត្រូវបាន​ប្រគល់​រថយន្ដ​នោះ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើរ​វៀង​ដើម្បី​ត្រួតពិនិត្យ​។​

​សមត្ថកិច្ច​ម្នាក់​បា​នប​ង្ហើ​ប​ឱ្យដឹងថា​៖​រថយន្ដ​ដឹកឈើ​ផ្ទះ​ចាស់​ខាងលើ មាន​ម្ចាស់​ឈ្មោះ ឈិ​ម ឆេន ប្រពន្ធ ឈ្មោះ ចែ អឿន រស់នៅ​ភូមិ ក្រាំង​តូច ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ ដឹកឈើ​ផ្ទះ​ចាស់​បន្លំ​ភ្នែក​សមត្ថកិច្ច​ចេញពី​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្តព្រះវិហារ ជា​ឈ្មួញ​រកស៊ី​ទិញ​ផ្ទះ​ចាស់ ដឹក​តាម​រថយន្ដ​យកទៅលក់​នៅ​ខេត្តតាកែវ ជាច្រើនលើក​ច្រើនសារ មកហើយ ។​
​លុះដល់​រសៀល​ថ្ងៃទី​២១ ខែតុលា​នេះ​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​វៀង​បាន​ចុះ​វាស់វែង​ឈើ​ដែល​ពាក់ព័ន្ធ ជា​ប្រភេទ​ក្លែងបន្លំ សរុប​ចំនួន ៣,១៧៥​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​ខាងលើ​រៀបចំ​បំ​ភ័​ណ្ឌ​ភ្នែក​សមត្ថកិច្ច​។​

​តែ​ក្រុម​ឈ្មួញ​ឈ្មោះ​ចែ អឿន បាន​ឡូឡា​តវ៉ា​តាំងពី​ឃាត់ រហូតដល់​រើ​មើល​ឈើ​និង​វាស់វែង ហើយ​ស​ត្ថ​កិច្ច​បានបញ្ជាក់​ថា​ជា​ប្រភេទ​ក្លែងបន្លំ​យ៉ាងណាក៏ដោយ​ក៏​គាត់​មិន​ព្រម​ដែល គាត់​នៅ​អះអាងថា​ជា​ប្រភេទ​ឈើ​ផ្ទះ​ចាស់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *