ព័ត៌មានជាតិ

បើកយុទ្ធនាការកាត់ឈ្វៀលដី ជូនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍

ព្រះវិហារ៖អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលនិងបើកយុទ្ធនាការកាត់ឈ្វៀលដីជូនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរនិងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលត្រូវកាត់ឈ្វៀលជាច្រើនរូប។
លោក គីម រិទ្ធី អភិបាលខេត្តបានឱ្យដឹងថា នៅភូមិអភិវឌ្ឍន៍នេះកាលពីដើមគឺស្ថិតនៅក្នុងគម្រោងព្រៃអភិវឌ្ឍន៍របស់បរិស្ថាន។តែលោកបានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតដើម្បីកាត់ឈ្វៀលដីចេញពី គម្រោងដីព្រៃរបស់បរិស្ថាន និងវាស់វែងចេញបណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ភូមិអភិវឌ្ឍន៍នេះ។
អភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឱ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះ សូមបងប្អូនត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឱ្យមានបញ្ហាក្នុងការវាស់វែង បើព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែងជូនបាននោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *