ព័ត៌មានជាតិ

សកម្មភាពបនល្បែងទឹកភ្លៀង នៅខេត្តបាត់ដំបង ដើរស្របគ្នានឹងជំងឺគូ-១៩

 

ខេត្តបាត់ដំបង: សម័យកូវីដ-១៩ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច រឹតបន្តឹងការប្រមូលផ្តុំគ្នា ដែលមានមនុស្សច្រើន បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ប៉ុន្តែវិធានការរដ្ឋបាលទាំងនេះ សួរថាតើ គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានគិតគូហើយឬនៅចំពោះបនល្បែងទឹកភ្លៀង ស្ថិតនៅតំបន់ស្រែ១០០ សង្កាត់អូរចា ក្រុង-ខេត្តដំបង ដែលបានដំណើរតាំងពីកំឡុងថ្ងៃទី២-៣ដើមខែកុម្ភៈ ដោយយកការភ្នាល់ជា(ស័ង្កសី) រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ចាប់ផ្តើមការភ្នាល់ទឹកភ្លៀងយក(កែវ និង សុីប្រូ) លេងហៅថា, (ទ)ទៀតហើយ។
អ្វីដែលមេបនល្បែងទឹកភ្លៀងមានឥទ្ធិពល ត្រង់ថា, ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀងណាមិនបង់លុយ លួចទៅលេង មើលមេឃតាមវាលស្រែ តាមក្រោមដើមពោធិ៍ គឺអោយសមត្ថកិច្ចទៅបង្ក្រាប Live ជាវីដេអូ បង្ហាញថា សមត្ថកិច្ចបង្ក្រាបបនល្បែងស៊ីសង មានស្នាដៃថែមទៀត។ ផ្ទុយទៅវិញក្រុមអ្នកលេងក្រោម(ទ)អត់ឃើញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការ មានវិធានការបង្ក្រាបនៅឡើយ។  នេះជាមូលហេតុផ្តើមដោយចំងល់ មិនបង្ក្រាបដោយសារអ្វី ?
សូមបញ្ជាក់ថា, ការភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង គឺរាប់មុឺនដុល្លារឡើងទៅ មានន័យថា, មិនមែន(១ខាំ-២ខាំ-កន្លះគីឡូទេ) ម្នាក់ភ្នាល់យក(សើម និង ស្ងួត) ម្តងៗរាប់គីឡូ , រាប់កៅស៊ូ, ហើយកន្លែងទូរមាសទាំងអស់នៅផ្សារបឹងឈូក បង់លុយចូលលេងទឹកភ្លៀងគ្រប់គ្នា, អ្នកលេងត្រូវយកប្លង់ដី ប្លង់ផ្ទះទៅដាក់នៅទូរជញ្ជីងមាស ទើបមានសិទ្ធិឡើង(ទិញ-លក់)។ និយាយរួមការប្រមូលផ្តុំគ្នានៅក្រោម(ទ) មានមនុស្សតិចតួចទេ សំខាន់ការប្រមូលផ្តុំគ្នានៅផ្សារបឹងឈូក កុះកុញ ដើម្បីឡើង(ទិញ-លក់) ដេញហាងឆេង ចាប់តាមមេឃ មានពពក មានភ្លៀងឬអត់ ដូច្នេះអ្នកយកស្ងួតលក់, អ្នកយកសើមទិញ , ប្រដេញហាងឆេងចាប់ តម្លៃយ៉ាងកងរំពងសម្លេង អត់ខ្លាចរឿងជំងឺកូវីដ-១៩ អីបន្តិច ។ បើនិយាយពីទូរជញ្ជីងមាស ដឹងតែយកតំលៃពីអ្នក(ទិញ), និងអ្នក(លក់) ក្នុង១គីឡូ គឺ០៥ដុល្លារ , មួយកៅស៊ូ ៥ដុល្លារ , ចុះបើ១ថ្ងៃៗ មានរាប់សិបម៉ោង ហាងឆេង(ទិញ-លក់) សឹងតែ១នាទី រាប់សិបនាក់ដេញហាងឆេងគ្នា ។ បើពពកល្អ មេឃរកកលភ្លៀង ឬខ្យល់បក់ពពកនាំទឹកភ្លៀងអាចតម្រង់ចំ(ទ) ដែលគេហៅថា,កន្លែង(កែវ,និងសុីប្រូ) អ្នកទូរជញ្ជីងសប្បាយយកលុយពីការ(លក់-ទិញ)ច្រើនបំផុត។ 
សូមបញ្ជាក់ជូនអាជ្ញាធរ និងសមត្ថកិច្ច ក្រុង-ខេត្តបាត់ដំបងអោយបានជ្រាបផងដែរ ហាងឆេងភ្នាល់ទឹកភ្លៀងនៅម៉ោង១១និង៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ តំលៃ១៣-១៥សេន ខណ:ព្រឹកមិញឡើងដល់៤០សេន ។ បើលក់ពីយប់មុិញតំលៃ២០សេន មកដល់រសៀលនេះតំលៃ១៣-១៥សេននៅហ្នឹងដដែល។ ដូច្នេះអ្នកទិញ១គីឡូ បើសើមបាន១០០០ដុល្លារ, ហើយអ្នកលក់យកស្ងួត១គីឡូបាន១៣-១៥ដុល្លារ, នៅខេត្តបាត់ដំបងលេងម្តងៗរាប់កៅស៊ូ បានន័យថា, រាប់ម៉ឺនដុល្លារឯណោះ។
គេមានចំងល់ថា, តើចៅហ្វាយក្រុង ,អធិការនគរបាលក្រុង , លោកស្នងការខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត , លោកអភិបាលខេត្ត ដែលជាគណ:បញ្ជាការឯកភាពខេត្ត បានគិតគូរបង្ក្រាបឬទេ ឬមួយចង់ដោះសារថា, ឥឡូវគេលេងភ្នាល់តាមទូរស័ព្ទបង្ក្រាបមិនកើត? មានតែក្មេងបៀមដៃទេ ដែលគាត់មិនដឹង អំពីអំពើពុករលួយជាលក្ខណះប្រព័ន្ធ ត្រូវថៅកែទឹកភ្លៀងឈ្មោះ(តាល់) បែងចែកកញ្ចប់។
ល្បីថា, ថៅកែទឹកភ្លៀង(តាល់) ត្រូវគ្នាជាមួយលោកស្នងការ បើអ្នកលេងមិនបង់លុយ គឺហៅអោយទៅចាប់តាមវាលស្រែ តាមក្រោមដើមពោធិ៍, បើអ្នកបង់លុយអាចឡើង(លក់-ទិញ)ក្រោម(ទ)ដោយសេរី។
ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន  ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ចាំលោកអោយមន្ត្រីក្រោមឱវាទចុះទៅពិនិត្យ។ ដោយឡែក លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអោយដឹងថា លោកបានអោយអភិបាលរងខេត្តម្នាក់ដឹកនាំកម្លាំងចុះបង្ក្រាបហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *