ព័ត៌មានជាតិ

អភិបាលខេត្ត អញ្ជើញសម្ពោធសមិទ្ធិផលនានាក្នុងវត្តបទុមមុនីវ័ន

 

កំពង់ចាម៖ព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៣អភិបាលខេត្ដកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដានិងឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គយកនៃអគ្គយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផៃ្ទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពាធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តបទុមមុនីវ័ន ដែលស្ថិតក្នុងភូមិស្ដៅលើ ឃុំស្ដៅ ស្រុកកងមាស។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តម អ៊ុន ចាន់ដាបានថ្លែងថា សមិទ្ធផលជាច្រើនផ្តើមរីកដុះដាលឆាប់រហ័សនៅក្នុងវត្ត បទុមមុនីវ័ន គឺនៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ។ ក្រោមគោលនយោបាយដឹកនាំប្រកបដោយធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិ និងប្រជាជនបានរុងរឿង។
ដូច្នេះ ដើម្បីជាកិច្ចតបស្នងនូវគុណណូបការៈដ៏ធំធេងរបស់សម្ដេចតេជោ គឺសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រួមគ្នាបន្តថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *