បន្ទាយមានជ័យ៖កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចូលរួមប្រតិបត្តិការជម្លៀសអ្នកជាប់ឃុំនៅពន្ធនាគារដែលទឹកជន់លិចជំនន់កាលពីថ្ងៃទី១៣-១៤ខែតុលាឆ្នាំ ២០២០។លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំកងកម្លាំងចំនួន១១៦នាក់រថយន្តចំនួន២២គ្រឿងសហការជាមួយកម្លាំងនគរបាលខេត្តទិសទី១យោធភូមិភាគទី៥ជម្លៀសទណ្ឌិតនិងការពារក្នុងការដឹកជញ្ជូនពិរុទ្ធជនចំនួន៣គោលដៅ៖
គោលដៅទី១ ទណ្ឌិត និងពិរុទ្ធជន ចំនួន២០០នាក់ បញ្ជូន ទៅផ្ញើទុកនៅពន្ធនាគារខេត្តឧត្តមានជ័យ ។
គោលដៅទី២ចំនួន២០០នាក់បញ្ជូនទៅផ្ញើនៅខេត្តកំពង់ធំ។គោលដៅទី៣ចំនួន៤០១នាក់ទៅផ្ញើនៅពន្ធនាគារត្រពាំងខ្លុងខេត្តត្បូងឃ្មុំ។លោកអ៊ុងស៊ីផានឧត្តមអគ្គានុរក្សថ្នាក់លេខ២ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ការជម្លៀសទណ្ឌិតនិងពិរុទ្ធជនទាំងអស់នេះយកទៅផ្ញើជាបណ្ដោះអាសន្ន ។
គឺបណ្ដាលមកពីពន្ធនាគារ និងបន្ទប់ទណ្ឌិត និងពិរុទ្ធជន ខេត្តបន្ទាយមានជ័យ រងគ្រោះ ដោយទឹកជំនន់។បើគិតការជម្លៀស និងដឹកជញ្ជូនទណ្ឌិតអស់រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០នេះសរុបចំនួន១.៦១២នាក់។ពន្ធនាគារខេត្តសៀមរាបចំនួន៨១១នាក់៕សហការី