Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់និងគ្រឿងញៀនទៅតុលាការ

 

​បាត់ដំបងៈ​​កាលពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​កម្លាំង​នគរបាលប្រឆាំង​គ្រឿងញៀន​ខេត្តបាន​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​គ្រឿងញៀន​ជិត​៥​ក្រាម​ទៅ​តុលាការ​។​ជនសង្ស័យត្រូវ​សមត្ថកិច្ចឃាត់​ខ្លូន​​នៅ​ចំណុច​ភូមិ​គីឡូ​៣៨​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌលកាលពីរសៀល​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ ។

មន្ត្រីនគរបាលប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ីន​ស៊ីថា​ហៅ​ជី​ហាង​អាយុ​២០​ឆ្នាំ​។​២,​ឈ្មោះ​ស៊ី​នភា​រុន​អាយ​អាយុ​២៨​ឆ្នាំ​និង​៣​ឈ្មោះ​ធាន​សុភា​អាយុ​២៤​ឆ្នាំ​ទាំងបី​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​៤,៣៨​ក្រាម​(​ទាំង​សម្បក​)​ទូរស័ព្ទដៃ​២​គ្រឿង​សម្ភារ​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *