អន្តរជាតិ៖យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លងនិងស្លាប់ដោយសារវីរុសកូវីដ១៩ចេញពីគេទំព័រអន្តរជាតិ Worldometerគិតត្រឹមម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២០នេះបានបង្ហាញថាៈចំនួនឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់១៨.២១៨.៨៤១ករណី។ក្នុងនោះមនុស្សជិត៧០ម៉ឺននាក់ស្លាប់ និងជាង១១លាននាក់ បានជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ផងដែរថាក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង១៨លាននាក់នោះគេឃើញមានប្រទេសអាមេចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាមេរិក មានឆ្លងជិត៥លានករណី ។ក្នុងនោះអ្នកស្លាប់សរុបកើនដល់១៥៨.៣២២នាក់។នាព្រឹកនេះផងដែរអាមេរិករកឃើញអ្នកឆ្លងថ្មីរហូតដល់៤៧.៣៣៦ករណី និងស្លាប់៤២៤នាក់។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ៕