ព័ត៌មានសន្តិសុខសង្គម

ជនខិលខូចនៅតែលួចកាប់បំផ្លាញឈើ ក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឬស្សីត្រឹម

ព្រះវិហារ៖ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជនខិលខូចនៅតែបន្តលួចចូលកាប់បំផ្លាញឈើដឹកយកទៅលក់មិនក្រោតក្រែងច្បាប់បន្តិចណាសោះ។
ដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ថ្ងៃទី៩ ខែឧសភានេះក្រុមការងារឧទ្យានជាតិដឹកនាំដោយបណ្ឌិត សុខ ទូច បានចុះល្បាតព្រៃឧទ្យានដោយប្រទះឃើញជនខិលខូច កំពុងធ្វើសកម្មភាពកាប់ផ្តួលអារ ពុះជ្រៀកឈើដើម្បីដឹកយកទៅលក់។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារ និងរូបភាពក្នុងហ្វេសប៊ុកថា “ពេញមួយថ្ងៃនេះ ក្រុមការងារយើងបានចុះល្បាត ព្រៃឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងបានឃាត់សកម្មភាពកាប់ដើមកកោះ និងឈើសក្រម។
ក្នុងនោះបានរឹបអូសសម្ភាររបស់ក្រុមដែលមកកាប់បំផ្លាញឈើ រួមមាន គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត២គ្រឿង។តែយើងមិនបានឃាត់ជនបង្កទេ ព្រោះហួសដែនសមត្ថកិច្ចរបស់យើង”។
លោកបណ្ឌិតបានបន្តថា “យើងនឹងបន្តល្បាតជាប្រចាំដើម្បីអភិរក្សឈើនៅក្នុងដែនឧទ្យានជាតិ តេជោសែនឫស្សីត្រឹប ព្រោះយើងមិនមែនថាតែមាត់នោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *