ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលសក្តិ៤ម្នាក់ បាញ់សម្លាប់ខ្លួនឯងបង្កភ្ញាក់ផ្អើលកណ្ដាលយប់

ភ្នំពេញ៖មន្ត្រីនគរបាលស័ក្តិ៤ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ សង្ស័យមានវិបត្តិផ្ឡូវចិត្តធ្ងន់ធ្ងរមិនអាចដោះស្រាយបាន ក៏សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងទាំងកណ្តាលយប់។
ករណីធ្វើអត្តឃាតបង្កភ្ញាក់ផ្អើលនោះ ស្ថិតនៅតាមផ្លូវ៥៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមីនា។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អត្តឃាតជនឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ បម្រើការងារក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅភូមិសង្កាត់ខាងលើ។
ក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុពួកគាត់ជាប្អូនៗបានដេកនៅខាងលើផ្ទះ។ចំណែកបងបានសម្រាកខាងក្រោមតែម្នាក់ឯង។លុះដល់ម៉ោងជាង២រំលងអធ្រាត្រក៏មានស្នូរផ្ទុះកាំភ្លើង មួយគ្រាប់។ភ្លាមៗនោះពួកគាត់ក៏នាំគ្នាចុះទៅមើលស្រាប់តែឃើញបងបានបាញ់ខ្លួនឯងចំសៀតផ្កាស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តថា កន្លងមកអត្តឃាតជនមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនដូចជា ជំងឺថ្លើម-ក្រពះនិងពោះវៀនជាយូរមកហើយ ដោយមិនចង់ឱ្យក្រុមគ្រួសារពិបាករកលុយព្យាបាល ទើបគាត់សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងបែបនេះតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *