ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកលួចលេងល្បែងជល់មាន់ នៅក្នុងចំការកៅស៊ូ១៧នាក់ ទៅតុលាការ

 

ភ្នំពេញ៖ កម្លាំងនគរបាល ខេត្តកំពង់ចាម បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យលួចលេងល្បែងជល់មាន់ដាក់លុយចំនួន១៧នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះថា ពិតជាបានឃាត់ខ្លួនអ្នកលួចលេងល្បែងជល់មាន់ពិតប្រាដកមែន។ ការឃាត់ខ្លួននេះគឺធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបនៅក្នុងចំការកៅស៊ូ មួយកន្លែងស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីពេលកន្លងមក។
លោកស្នងការបានបន្តថា ការបង្រ្កាបខាងលើនោះយើងបានឃាត់ខ្លួនមនុស្ស១៧នាក់ ស្រី២នាក់ និងរឹបអូសវត្ថុតាងបានជាច្រើនហើយរៀបចំសំណុំរឿងបញ្ជូនពួកគេទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *