ស្វាយរៀងៈឪពុកចុងបានចាប់បង្ខំរំលោភកូនស្រីដើមអាយុ១១ឆ្នាំទើបបែកធ្លាយហើយត្រូវប្រជាពលរដ្ឋជិតខាងបានឃើញទាន់នូវសកម្មភាពនេះក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចកាលពីទីយប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០។ជនសង្ស័យបម្រុងនឹងចាប់រំលោភម្តងទៀតទើបបែកធ្លាយរឿងឪពុកចុងរំលោភកូនស្រីដើមនេះ បានសម្រេចរហូត៨ដងកាលពីកន្លទៅ ។
សមត្ថកិច្ចនគបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋបានរាយការណ៍មក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយរំពារថា មានករណីឪពុកចុង បង្ខំកូនស្រីដើម រួមភេទ ដោយកូនស្រីចុង ជាអនីតិជនអាយុ១១ឆ្នាំ ។ ករណីឪពុកចុង ចាប់បង្ខំកូនស្រី រួមភេទនេះ កើតឡើងកាលពីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង៣០នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋ មិនហ៊ានប្តឹង លុះនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ជននេះ បម្រុងចាប់បង្ខំកូនស្រីចុង រួមភេទម្តងទៀត ទើបប្រជាពលរដ្ឋ សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ប្រភពបានបន្តថាៈ ជនសង្ស័យ មានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរ ជាអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ច.ព.ស អាយុ១១ឆ្នាំជាសិស្ស។
សមត្ថកិច្ច បានបញ្ជាក់ថាៈ តាមចម្លើយសារភាព របស់ជនសង្ស័យ ថាពិតជាបានបង្ខំកូនស្រីចុង រួមភេទពិតប្រកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីដើម រួមភេទបានចំនួនពី ៧ទៅ៨ដងមកហើយ តាំងពីខែមករា មកដល់ថ្ងៃទី២៩ កញ្ញា ២០២០ នេះ។
សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ ជនសង្ស័យ តែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធ ដែលជាម្តាយកុមារីរងគ្រោះ មិននៅផ្ទះ ដោយប្រពន្ធរបស់ ជនសង្ស័យ ក៏ជាអ្នកចំរៀងភ្លេងការដែរ ។នៅពេលណា មានទទួលភ្លេងការ ទៅលេងភ្លេងការឱ្យគេ មានឱកាស ប្តីតែងតែរកលេស ទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួន ត្រឡប់ទៅផ្ទះមុន ។
ពេលមកដល់ផ្ទះ ជនសង្ស័យក៏ចាប់បង្ខំកូនស្រីចុង រួមភេទ ហើយគម្រាមកូនស្រី មិនឱ្យប្រាប់ម្តាយ បើប្រាប់នឹងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយ ស៊ូទ្រាំឈឺចាប់ អស់រយៈពេល៩ខែ មកហើយ ទើបតែបែកធ្លាយ អ្នកជិតខាង មានការសង្ស័យ ទៅលបមើលឃើញ ទើបប្តឹងសមត្ថកិច្ចតែម្តង។
តាមប្រភពព័ត៌មាន ពីអ្នកស្រុក បាននិយាយថាៈ ជនជនសង្ស័យនេះ មានប្រពន្ធច្រើននាក់ មកហើយ ក្រោយមក បានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុង ជាអ្នកចំរៀងភ្លេងការ ជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀត លើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភ កូនស្រីដើមបែបនេះ។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង ចាត់ការបន្ត តាមនីតិវិធី៕សហការី