មណ្ឌលគិរីៈប្រុសស្រី២នាក់ ដែលរក្សាទុកនូវម្ស៉ៅក្រាមពណ៌សជាង២០កញ្ចប់រួមទាំងអាវុធខ្លី១ដើម ត្រូវបាននគរបាលខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលនិតិវិធីពីលោកម៉ម វណ្ណដា ព្រះរាជអជ្ញារងអយ្យការអមសាលាដំបូងបានចាប់ខ្លួននៅក្នុងផ្ទះជួលរបស់ពួកគេស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០។
ក្នុងការចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀននេះសមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖កម្លាំងផ្នែកជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួននិងឆែកឆេរក្នុងម៉ូតូនិងបន្ទប់ជួលលើជនសង្ស័យចំនួន២នាក់ស្រីម្នាក់។
១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ។ស្រុកកំណើតភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ទី២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត: ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយបានរកឃើញ សម្ភារៈ និងវត្ថុតាង ហើយធ្វើការឃាត់ដកហូតបានរួមមាន ៖សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង,អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN(ប្រើហ្គាសបាញ់គ្រាប់កង់ ),ទូរស័ព្ទដៃចំនួន ០២គ្រឿង(ម៉ាកOPPO១គ្រឿងនិងម៉ាកSAMSUNG១គ្រឿង),។
ដែកកេះចំនួន២,កាបូបចំនួន២,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក,បណ្ណសំគាល់យាន្តយន្តចំនួន១សន្លឹក,ដបសម្រាប់ជក់ថ្នាំញៀនចំនួន៣,កែវសម្រាប់ជក់ថ្នាំញៀនចំនួន៦,ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ,ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល,ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១គ្រឿង គ្មានស្លាកលេខ) ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារ និងមធ្យោយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកំពុងថែរក្សានិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕