Uncategorized

ពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកបឹងក្នុងស្រុកវាលវែង

 

​ខេត្តពោធិ៍សាត់​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ក្នុងស្ថានភាព​ជាប់​មង​នៅក្នុង​បឹង ។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​អូរ​តា​ឡុះ​ស្ថិតនៅ​ក្នុងភូមិ​ឆាយ​លូក​ឃុំ​អូរ​សោម​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២០​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​វាលវែង​បានឱ្យដឹងថាៈ​សព​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​ត្រូវគេ​ស្គាល់ឈ្មោះ​ឆាត​សា​រ៉េ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​កំណើត​ភូមិ​តា​មា​យ សង្កាត់​គោក​ឃ្មុំ ក្រុង​និង ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​-​ឃុំ ស្រុក​កើតហេតុ​។​
​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ក្រោយ​សមត្ថកិច្ច​ចម្រុះ​សហការគ្នា​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​លើ​ខ្លួន​សាកសព​គេ​បាន​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរឱ្យ​សង្ស័យ​ទេ​។​គឺអាច​បណ្ដាលមកពី​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។​ក្រោយ​ការ​ពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *