Uncategorized

កុងតឺន័រ១គ្រឿងក្រឡាប់ពេលបើកបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់រថយន្ត១គ្រឿងទៀត

 

​ខេត្តពោធិសាត់​៖​រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​ក្រឡាប់​កណ្ដាលផ្លូវ​ពេល​បើកបរ​បណ្តាលឱ្យ​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​ធុន​ធំ​កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​បណ្ដាលឱ្យ​អ្នកបើកបរ​រងរបួស​និង​អ្នករួមដំណើរ​។​
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣៨​និង​១៣៩​ស្ថិតនៅ​ក្នុងភូមិ​អា​រ៉ង់​ព្រួច​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថាៈ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ធំ​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​BB0114​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ក្រឡាប់​ហើយ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​3E7622​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលឱ្យមាន​អ្នករងរបួស​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *