ខេត្តពោធិសាត់:មន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុកបាកានបានចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់នៅក្នុងរដូវហាមឃាត់ត្រីពងកូន។ការបង្ក្រាបបទល្មើសជលផលបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ដោយបានសហការជាមួយយោធាខេត្ត និងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចាប់ពី ព្រែកដីរនាត ដល់ព្រែកក្អមសំណរ ឃុំមេទឹក ស្រុកបាកានខេត្តពោធិសាត់។
លោក លឹម សុក្រឹត នាយសង្កាត់ រដ្ឋបាលជលផលបានឱ្យដឹងថាក្នុងកិច្ចប្រតិបត្តការនេះសមត្ថកិច្ចបានរុះរើនិងបំផ្លាញចោល ចរបាំងស្បៃមុងចំនួន៤ខ្សែប្រវែង ៧៥០ ម៉ែត្រ លូកងស្បៃមុងចំនួន ៨ មាត់ និង របាំងសាច់អួនប្រវែង ៩៥០ ម៉ែត្រ ចំនួន៣ខ្សែ ក្បាលបរចំនួន៧គ្រឿង បង្គោលចំនួន ៣២០ដើមនិងបានចាក់លែងត្រីចំរុះទម្ងន់ ១៥០ គីឡូចូលទៅក្នុងទន្លេវិញ៕