ព័ត៌មានសន្តិសុខសង្គម

បើករថយន្តទំនងងោកបុកជាមួយម៉ូតូ ធ្លាក់ទឹកអូរ អោយគ្រូបង្រៀនម្នាក់ស្លាប់

តាកែវ៖អ្នកបើករថយន្តទំនងងោកមួយភាំងក៏ជ្រុលបុកជាមួយម៉ូតូទិសដៅបញ្ច្រាសគ្នាទាំងម៉ូតូនិងរថយន្តបានធ្លាក់ទឹកអូរនៅក្បែរនោះបណ្តាលឱ្យគ្រូបង្រៀនម្នាក់ស្លាប់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ២២ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវកាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ។ ប្រជាជលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកតូយ៉ូតាព្រូសផ្លាកលេខភ្នំពេញ 2AV-6416 បើកពីលិចទៅកើត។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ តាកែវ 1Q-5056 មកពីមុខពេញទំហឹងបណ្តាលឱ្យរថយន្ត-ម៉ូតូធ្លាក់ចុះទឹកអូរខូចខាតយ៉ាងដំណំនិងបុរសម្នាក់ស្លាប់ភ្លាម។
ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ តៅ ចាន់ ណារិទ្ធ អាយុ ៤៣ឆ្នាំជាគ្រូបង្រៀននៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកអ្នកបើកបររថយន្តឈ្មោះហ៊ីងសំណូលអាយុ ២៨ឆ្នាំនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុកម្លាំងជំនាញបានជុំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *