ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្ត ចតចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

 

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ចតចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉េងហួត អាយុ៤៧ឆ្នាំរងរបួសធ្ងន់ មានទីកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។ មុនកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍កំពុងចតចិញ្ចើមផ្លូវ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនក៏ជ្រុលបុករថយន្តនោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចពិនិត្យ វាស់វែងនិងយកទៅទុកដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *