ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានខ្មាន់កាំភ្លើងបាញ់១២គ្រាប់ ឲ្យបុរសម្នាក់ស្លាប់នៅឡើយ ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖រហូតមកដល់ល្ងាចថ្ងៃទី៨ ខែធ្នូនេះសមត្ថកិច្ចមិនទាន់ចាប់បានក្រុមខ្មាន់កាំភ្លើងបាញ់១២គ្រាប់ក្នុងក្រុងបាត់ដំបងបណ្តាលឱ្យបុរសម្នាក់ស្លាប់ផ្តើមចេញពីរឿងប្រចណ្ឌនោះនៅឡើយទេ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបង្កឡើងរវាងក្រុមក្មេង២ក្រុមមានជម្លោះរឿងប្រចណ្ឌជាមួយស្ត្រីម្នាក់។អំពើបាញ់ប្រហារនោះបានឡើងនៅម្តុំសួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព ក្នុងសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបងកាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែធ្នូ។
ទាំង២ក្រុមនេះកន្លងមកធ្លាប់ទំនាក់ទំនងជាមួយគ្នា។ប៉ុន្តែក្រោយកើតរឿងប្រចណ្ឌចោទប្រកាន់លើគ្នាខណ:ចេញពីក្លិបហើយបានណាត់ដើម្បីជួបគ្នាជំរះគំនុំ។ដោយភាគីជនរងគ្រោះបានជិះម៉ូតូមកដល់ចាំមុន។លុះក្រុមភាគីខាងរថយន្តមកដល់ក្រោយក៏បានឈ្លោះប្រកែកគ្នាមួយប្រាវរួចបានទាញកាំភ្លើងប្រភេទឡុកបាញ់រះលើក្រុមជនរងគ្រោះតែម្តង។
ពេលបាញ់នោះបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យនិងរងរបួសបុរស២នាក់រស់នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ចំណែកក្រុមបង្កនៅក្នុងក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *