ព័ត៌មានសន្តិសុខសង្គម

រថយន្តបុករថយន្តត្រង់ផ្លូវខ្វែងគ្នា បណ្ដាលឲ្យខ្ទេចខ្ទីទាំងសងខខាង!

ភ្នំពេញ៖រថយន្តទំនើបបុករថយន្តទំនើបដូចគ្នាបណ្ដាលឱ្យខ្ទេចខ្ទីទាំងសងខាងនៅផ្លូវលេខ២៨៥ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកមែរសឺដេសផ្លាកលេខភ្នំពេញ2AS-6565 បើកតាមផ្លូវលេខ២៨៥ពីកើតទៅលិច។មកដល់ផ្លូវលេខ៥២៨ស្រាប់តែមានរថយន្តម៉ាកFord Titanium ផ្លាកលេខ ភ្នំពេញ2BO-6764 បើកពីត្បូងទៅជើងក្នុងដំណើរខ្វែងគ្នាក៏បុកពេញទំហឹងបណ្ដាលឱ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សគ្រោះថ្នាក់ទេ។
បន្ទាប់មកភាគីទាំងសងខាងបានដើរចេញពីកន្លែងកើតហេតុបាត់អស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញចុះយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *