ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបើកវ៉ាជែងបុកម៉ូតូមកពីមុខ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់!

កណ្ដាល៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកវ៉ាជែងរថយន្តជ្រុលទៅបុកជាមួយម៉ូតូមកពីមុខបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់របួសធ្ងន់២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា។ មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះឈ្មោះទុំ ចាន់ អាយុ២៩ឆ្នាំជាកម្មកររោងចក្រនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ជិះម៉ូតូសង់កូរ៉េផ្លាកលេខកណ្ដាល1U-0784។
ចំណែកភាគីម៉ូតូម្ខាងទៀតឈ្មោះត្រិះយួសុះ អាយុ២៥ឆ្នាំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាលនិងឈ្មោះតូហៀត ណាស៊ី អាយុ ១៤ឆ្នាំនៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AC-3933 ធ្វើដំណើរបញ្ច្រាសគ្នា។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *