ព័ត៌មានសន្តិសុខសង្គម

ទំនងស្រវឹងបើកឡានបុកកុងតឺន័រ បន្តបុកក្បាលថ្មចែកផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តបុកកុងតឺន័ពីក្រោយហើយបន្តទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឱ្យបាក់និងរថយន្តខូចខ្ទេចខាងមុខតែមិនប៉ះពាល់ជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ភ្លើងស្តុបត្រឡោកបែកតាមផ្លូវលេខ៥៩៨ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែកញ្ញា។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា បុរសវ័យម្នាក់បើករថយន្តម៉ាកSSANGYONG REXTON ផ្លាលេខភ្នំពេញ2BF-3959 តាមផ្លូវលេខ៥៩៨ ពីជើងទៅត្បូង។រថយន្តនេះបានបុកកុងតឺន័រដែលចតលើផ្លូវលេខ៥៩៨ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវហើយក៏បានដេកលង់លក់។មួយសន្ទុះក្រោយមកតៃកុងរថយន្តភ្ញាក់ឡើងក៏បើកទៅមុខទៀតជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបាក់អស់១កង់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរថយន្តដាច់កង់ទៅមុខលែរួចខូចខាតយ៉ាងដំណំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *