ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរការសៀប និងក្រុមការងារបានចុះល្បាតចំណុចសាយអេ បានសាខ្សែអន្ទាក់ ដែលល្មើសបានដាក់យកសត្វ។ ចំណែកមន្ត្រីឧទ្យានុរក្សទីស្នាក់ការរងភូមិចង បានចុះល្បាតនៅចំណុចអូរតាយ៉ាកបានឃើញអាវុធកែច្នៃ ដែលជនសង្ស័យលាក់ទុកក្នុងគុម្ពឫស្សីក្បែរមាត់អូរ និងយកមករក្សាទុក។ ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរខាំផា បានចុះល្បាតទៅចំណុចអូរតាបូក បានប្រទះឃើញជនសង្ស័យ ០៤នាក់ កំពុងជិះកាណូត ដោយមានអាវុធកែច្នៃនៅជាមួយ។ ក្រុមការងារបានដេញតាមពីក្រោយ ជនសង្ស័យបានបោះអាវុធកែឆ្នៃចោលក្បែរមាត់អូរ រួចជិះកាណូត រត់គេចខ្លួនបាត់៕