Uncategorized

ប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី ២

 

ព្រះវិហារ​៖​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០​។​
​ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ថោង​សុគន្ធា​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​,​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី គណៈប្រតិភូ​អមដំណើរ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​, កាលពី​ថ្ងៃទី​១​កញ្ញា​ឆ្នាំ​២០២០ នៅ​សាលាខេត្ត ព្រះវិហារ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បានឱ្យដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះបង្ក្រាប​ការ​ចរាចរ គ្រឿងញៀន​បាន ២៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៥០​នាក់ ស្រី ៨​នាក់ ព្រមទាំង​រឹបអូស​គ្រឿងញៀន បាន ១​ប្រភេទ គឺ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ម៉ា​ទឹកកក ចំនួន ១៥១,៤៧​ក្រាម រួមទាំង​វត្ថុតាង​ជាច្រើន​ទៀត ។​

​ដោយឡែក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បង្ក្រាប​បទ ល្មើស​គ្រឿងញៀន​បាន ៥​ពាន់ ៤៦៣​ករណី កើន​លើស​ឆ្នាំ​២០១៩ ចំនួន ១​ពាន់ ២៨៨​ករណី ។​ក្នុងនោះ​ការ បង្ក្រាប ការជួញដូរ ការរក្សា​ទុក មាន​ចំនួន ៣​ពាន់ ៤៤៨​ករណី ការប្រើប្រាស់ ១ .៩៧៩​ករណី ការដាំដុះ ៣៣ ករណី ការកែច្នៃ​គ្រឿងញៀន ៣​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១០​ពាន់ ៨៧៧​នាក់ ក្នុងនោះ​ស្ត្រី ៦៨៧ នាក់ ។​

​អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណកម្មាធិកា​រ ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ លោក ស៊ូ សិរី​បាន​ថ្លែង​កោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីនគរបាល​យុត្តិធម៌​និង​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ខេត្ត ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ ការចែក​ចាយ និង​ការប្រើប្រាស់​គ្រឿង ញៀន នៅក្នុង​ខេត្តព្រះវិហារ​នេះ ។

​លោក​ថោង​សុគន្ធា​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានដាក់​ចេញ​ទិសដៅ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន សម្រាប់​ការអនុវត្តន៍ នៅក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២០ ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្នាក់​ខេត្ត​។​មន្ត្រីនគរបាល យុត្តិធម៌​ទាំងអស់ ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ ពី​ការបង្ការ​ទប់ស្កាត់​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ឱ្យបាន​ខ្លាំងក្លា​ជាង​នេះ​ថែមទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *