Uncategorized

ឃាតករប្រាប់ថា÷អាករសម្លាប់ក្មេងស្រីជាមុនទើបរំលោភតាមក្រោយ

 

​ភ្នំពេញៈ​ឃាតករ​ដែល​អា​រក​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ បាន​សារភាពថាៈ​ខ្លួន​បាន​អា​រក រ​និង​ចាក់​សម្លាប់​ក្មេងស្រី​រូបនោះ​រួច ទើបបាន​ធ្វើ​សកម្មភាព​រំលោភ​តាម​ក្រោយ​។ បន្ទាប់ពី​សម្លាប់​ក្មេងស្រី​រួច ខ្លួន​បាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឃាត​កដៃ​ឆៅ​ប្រើ​ដំបងឆក់​និង​កាំបិត​ចាក់​និង​អារ​ករ​សម្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល កាលពី​រសៀល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ពេញ ស្រី​ពេជ្រ អាយុ​១៤​ឆ្នាំ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ដីក្រហម ឃុំ​សំភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​ឃាតក​មានឈ្មោះ ឡា​ច ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្រុម​២ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ស្រុកកំណើត នៅ​ខេត្ត​រន​ត​គី​រី​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឃាត​កដៃ​ឆៅ​រូបនេះ​បាន​សារភាពថាៈ​នៅពេល​ឃើញ​ក្មេងស្រី​រងគ្រោះ​នៅ​ម្នាក់ឯង ហើយ​ខ្លួន​ក៏បាន​ចូលចាប់​អោប និង​បាន​គំរាម​កុំឱ្យ​ស្រែក បើ​ស្រែក​ប្រយ័ត្ន​ខ្លួន​សម្លាប់ចោល ។​តែ​ក្មេងស្រី​រូបនោះ​នៅតែ​ស្រែក និង​ព្យាយាម​រើ​បម្រាស់ ទើប​ខ្លួន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ដំបងឆក់ និង​យក​កាំបិត​ចាក់ទៅលើ​ក្មេងស្រី​តែម្តង​។

​ឃាតករ​បាន​សារភាព​ទៀតថា​សម្លាប់​ក្មេងស្រី​នោះ​ហើយ​ទើប​រំលោភ​តាម​ក្រោយ​ហើយ​ខ្លួន​បាន​រត់ចេញ​ពីក្នុងផ្ទះ​ក្មេងស្រី​នោះ​។​សូមជម្រាបថា​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឃាតក​អារ​.​ក​សម្លាប់​បំបិទមាត់​ស្លាប់​ទាំង​អាក្រាតកាយ​នៅក្នុង​ថ្លុកឈាម​។​សាកសព​នាង​ត្រូវបាន​បងប្រុស​ជីដូនមួយ​ប្រទះឃើញ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិត នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *