ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបុកជាមួយម៉ូតូរឺម៉ក បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ស្ទឹងត្រែង៖រថយន្តធំបុកជាមួយម៉ូតូអូសរ៉ឺម៉កបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៩ក្នុងភូមិកាំងមេម៉ាយ ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៩ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ យឹមសង្ហា អាយុ២៤ឆ្នាំជាបុគ្គលិកក្រុមហ៊ុនស្រាបៀរនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។អ្នករួមដំណើរឈ្មោះចាន់សុភី អាយុ១៥ឆ្នាំជាបុគ្គលិកក្រុមហ៊ុនស្រាបៀរនៅភូមិសង្កាត់ជាមួយគ្នា។
មុនកើតហេតុម៉ូតូអូសរ៉ឺម៉កបើកពីជើងទៅត្បូងរួចបត់ទៅខាងកើតស្រាប់តែម៉ូតូបានរេចង្កូត ទៅបុកជាមួយរថយន្តធំផ្លាកលេខព្រះសីហនុ3A.1198 ពេញទំហឹងតែម្តង។ភ្លាមនោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ក្រោយកើតហេតុម៉ូតូរ៉ឺម៉កនិងរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *