ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនថៃ៣នាក់ ទៅតុលាការករណីលួចរថយន្តតាក់ស៊ីខ្មែរ

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវជាមួយនគរបាលខេត្តកំពតសហការចាប់ជនជាតិថៃ៣នាក់ពាក់ព័ន្ធលួចរថយន្តតាស៊ីខ្មែរនិងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលខេត្តតាកែវបានឱ្យដឹងថា កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះថាមានជនបរទេសលួចយករថយន្តរបស់ខ្លួនបើករត់គេចបាត់។
ភ្លាមនោះកម្លាំងក៏បានស្ទាក់ចាប់បានរថយន្តដូចភិនភាគខាងលើនៅម្តុំ ឃុំបានាវ ស្រុកឈូកខេត្តកំពតជាមួយជនសង្ស័យ៣នាក់។ក្នុងនោះដកហូតវត្ថុតាងរថយន្តម៉ាកហាយឡែនឌ័រផ្លាកលេខព្រះសីហនុ 2A.2789-ទូរសព្ទ៤គ្រឿងនិងសម្ភារមួយចំនួន។
ជនសង្ស័យ-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំចូលមកកម្ពុជាកាលពីឆ្នាំ២០១៥ ធ្វើការក្នុងកាស៊ីណូប៉ោយប៉ែត-ឈ្មោះ ប៉ាក ឡាំសាភីតអាយុ ២០ឆ្នាំ ចូលមកកម្ពុជាឆ្នាំ២០២១និង-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ អាយុ២៧ឆ្នាំចូលមកកម្ពុជាឆ្នាំ២០២១។
ម្ចាស់រថយន្តបានប្រាប់ថា ខ្លួនឈ្មោះ ព្រឿង វុធ អាយុ ៤៤ឆ្នាំ នៅ ខេត្តព្រះសីហនុ អ្នករត់តាក់ស៊ីដឹកថៃ៣នាក់ចេញពីផ្ទះសំណាក់ជ្រៃធំខេត្តកណ្ដាលយកទៅដាក់ខេត្តព្រះសីហនុតាមការជួលក្នុងតម្លៃ៧០ដុល្លារ។ពេលរថយន្តឈប់បត់ជើងតូចមិនបានដកសោរត្រូវជនសង្ស័យ៣នាក់បើករថយន្តនោះគេចខ្លួនតាមផ្លូវជាតិលេខ៣។ក្រោយមកសមត្ថកិច្ចអន្តរាគមន៍ស្ទាក់ចាប់បាននិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *