Uncategorized

បុរសម្នាក់ជិះកង់បីទៅរករថយន្តឈ្នួលបន្តទៅស្រុកតែបានស្លាប់លើកង់បី

 

ភ្នំពេញៈ​បុរស​ម្នា​ក់វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​បាន​ដាច់ខ្យល់​ស្លាប់​លើក​ង់​បី​ខណៈ​ទៅរក​ឡាន​ជិះ​បន្តទៅ​ខេត្តកំពង់ចាម​ដោយ​សង្ស័យថា​ខ្យល់គ ។​ហេតុការណ៍នេះបានកើតឡើងនៅតាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦​អា​ ចំណុចម្តុំបែនឡានក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារកាលពីរសៀល ថ្ងៃ ទី ២៦​ខែ សីហា ឆ្នាំ ២០២០។
បុរស ខាងលើ មិន ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ សម្បុរ ខ្មៅ​ស្លៀកខោ​ក្រណាត់​ពណ៌​ខ្មៅ​ជើងវែង​និង​ពាក់អាវ​យឺត​ដៃ​វែង​ពណ៌​ប្រផេះ​ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ដីឥដ្ឋ​។
​តាម​ម្ចាស់​បង់​បី​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ដឹក​បុរស​នេះ​ពី​ម្តុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ទៅ​ម្តុំ​បេនឡាន​កន្លែងកើតហេតុ​។​ដោយ​ពេលនោះ​ជនរងគ្រោះ​មាន​សភាព​ធម្មតា​ខណៈ​ជិះ​មកដល់​លើ​ស្ពាន​ជ្រោយចង្វារ​ស្រាប់តែ​ជនរងគ្រោះ​ប្រាប់ថា​ណែន​ទ្រូង​។​លុះ​ជិះ​មកដល់​ក្បែរ​ចំណុចកើតហេតុ​ស្រាប់តែ​ជនរងគ្រោះ​បាត់មាត់បាត់ក​និង​និយាយ​មិន​ចេញ​។​

​ពេលនោះ​គាត់​ជា​តៃកុង​កង់​បី​ក៏​ជួយ​ធ្វើ​ចលនា​តែ​នៅ​មិនដឹង​ខ្លួន​ទៀត​គាត់​ក៏​ទៅប្រាប់​សមត្ថកិច្ច​នៅក្បែរនោះ​ពេលទៅដល់​សមត្ថកិច្ច​ប្រាប់​ថាឱ្យ​ទាក់ទង​ឡានពេទ្យ​គាត់​ក៏​ខ​ល​ហៅ​ឡានពេទ្យ​ឱ្យមក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​។​តែ​ពេល​ឡានពេទ្យ​មកដល់​ក្រុម​សង្គ្រោះ​របស់​ឡាន​នោះបាន​ពិ​និត្យបញ្ជាក់ថាបុរសរងគ្រោះស្លាប់បាត់ទៅហើយ។
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​និង​រាយការណ៍​ប្រាប់​ជំនាញ​ឱ្យ​ចុះ​ពិនិត្យ​រួច​សមត្ថកិច្ច​ជំនាញ​បាន​លើ​កសព​ទៅពិនិត្យ​ក្នុង​វត្ត​គៀន​ឃ្លាំង​ដោយ​បញ្ជាក់ថា​សព​បុរស​នេះ​ស្លាប់​ដោយសា​គាំងបេះដូង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *