Uncategorized

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាចុះសំណេះសំណាលជាមួយមន្រ្តីក្នុងខេត្តព្រះវិហារ

 

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០២០​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តព្រះវិហារ​។​រូ​ម​មាន​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​,​លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​បាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​ជាមួយ​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ធម្មការ និង​សាសនា ខេត្តព្រះវិហារ​។​

​ក្រោម​អធិបតីភាព​លោក​ឈិ​ត​សុខុន​ដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ដោយមាន​ការចូលរួម​ពី​លោក​រដ្ឋលេខាធិការ​,​អនុរដ្ឋលេខាធិការ​,​អគ្គនាយក​និង​ប្រតិភូ​ក្រសួង​, អភិបាលរង​ខេត្ត​, លោកនាយក​រដ្ឋបាល ព្រះ​មេគុណ​ទាំងពីរ​គណៈ​ប្រធាន​អនុប្រធាន​និង​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តព្រះវិហារ​ជាច្រើនរូប​។
​មានប្រសាសន៍​ស្វាគមន៍​នាឱកាស​នោះ​លោក​អភិបាលខេត្ត​ថ្លែងអំណរគុណ​ដល់​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​រដ្ឋ​មន្ត្រី​ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​នាពេលនេះ​។​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង​បង្កើន​ភាពស្និទ្ធស្នាល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ទាំងនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុង​ខេត្ត ឲ្យ​ទទួលបាន​នូវ​ភាពស្និទ្ធស្នាល និង​ចំណេះដឹង​ថ្មីៗ បន្ថែមទៀត ជាពិសេស​បាន​បញ្ជ្រាប​ប​ន្ថែ​ម នូវ​វិធី​បង្កា​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​រីក​រាលដាល​នៅ​ទូទាំងប្រទេស​និង​ពិភពលោក​ទាំងមូល​។​
​មានប្រសាសន៍​ផ្តាំផ្ញើរ​ក្នុងពេលនោះ លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ការ​កោត​ស​សើរ​ចំពោះ​ការ ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​របស់​ខេត្ត​មានការ​រីកចម្រើន​ជា​លំដាប់ ក្រោម​ដំបូល នៃ​សុខសន្តិភាព និង​គោលនយោបាយ​ដឹកនាំ ដ៏​ត្រឹមត្រូវ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​ដោយឡែក​វិស័យ​សាសនា​ក៏មាន​ការរីកចម្រើន សុខដុម​នី​យ​ជាមួយគ្នា​ផងដែរ ជាក់ស្តែង​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​តាមរយៈ​ការកសាង​ព្រះវិហារ វត្ត​អារាម​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​សាសនា​ដែល​កំពុង​ប្រតិបត្តិ​មាន​ចំនួន​២​គឺ​ព្រះពុទ្ធសាសនា មាន​វត្ត​ចំនួន​១១៥​វត្ត និង​ព្រះសង្ឃ​ចំនួន​៨០៣​អង្គ អាចារ្យ​ចំនួន​៣២២​នាក់ និង​យាយជី​តាជី​ចំនួន​៤២៨​នាក់ ។​អ៊ិ​ស្លាម​សាសនា មាន​វិហារ​ថ្វាយបង្គំ​ចំនួន​៨​កន្លែង​និង​មាន​បរិស័ទ​ចំនួន​១.៥២៤​នាក់ ។ គ្រិ​ស្ទ​សាសនា មាន​ស្នាក់ការ​ថ្វាយបង្គំ​ចំនួន​៣៥​កន្លែង មាន​ព្រឹទ្ធ​ចា​រ្យ​ឬ​គ្រូ​គង្វាល​ចំនួន​៣៥​នាក់ និង​បរិស័ទ​ចំនួន​១.៧៥៥​នាក់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *