ព័ត៌មានសន្តិសុខសង្គម

ធំក្លិនស្អុយទើបដឹងថា មានសាកសពបុរសម្នាក់ស្លាប់ក្នុងលូ

បាត់ដំបង៖ប្រជាពលរដ្ឋធុំក្លិនស្អុយហើយតាមរកមើលក៏បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្នុងលូរំដោះទឹកមួយកន្លែងគេសង្ស័យលូនចូលចាប់ត្រីហើយចេញវិញមិនរួច ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកភូមិបានធុំក្លិនស្អុយពេលដើរឆ្លងកាត់ទីនោះ ហើយមើលក្នុងលូរំដោះទឹកក៏ប្រទះឃើញសាកសពបុរសម្នាក់ស្ថិតក្នុង ភូមិអូរគគីឃុំសិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ខែមីនា។
អ្នកភូមិបានអះអាងថា បុរសរូបនោះមានសតិមិនសូវគ្រប់ និងស្រវឹងស្រាជាប្រចាំហើយបានបាត់ខ្លួនមិនឃើញដើរតាំងពីល្ងាចថ្ងៃទី១៦ ខែមីនាមកម្លេះស្រាប់តែប្រទះឃើញស្លាប់នៅក្នុងលូរំដោះទឹកនេះទំនងលូនចូលចាប់ត្រីហើយចេញវិញមិនរួច ។បុរសដែលស្លាប់ ឈ្មោះ ហាន វង់ អាយុ៥១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *