ព័ត៌មានសន្តិសុខសង្គម

ពលករខ្មែរជិត២០០នាក់ ចេញពីថៃត្រឡប់មកស្រុកវិញ

បន្ទាយមានជ័យ៖ពលករខ្មែរដែលធ្វើការនៅប្រទេសថៃប្រមាណជិត២០០នាក់បានវិលមក កម្ពុជាវិញតាមច្រករបៀងព្រំដែនស្រុកម៉ាឡៃ,ច្រកអូរបីជាន់កាលពីរសៀលថ្ងៃទី១៨ ខែមីនា។
មន្ត្រីនគរបាលការពារព្រំដែនបានឱ្យដឹង ប្រជាពលរដ្ឋខ្មែរមានចាស់ក្មេងប្រុសស្រីចំនួន១៩៧នាក់ ដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកវិញតាម ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ពលរដ្ឋទាំងនេះមានទីលំនៅក្នុងខេត្ដបន្ទាយមានជ័យ -បាត់ដំបង-សៀមរាប- ប៉ៃលិនព្រៃវែង-ត្បូងឃ្មុំ-កណ្ដាល-ឧត្ដមានជ័យ-តាកែវនិងខេត្តកំពង់ធំ។
ក្រោយពីណែនាំ ស្ដីពីការឆ្លងរាលដាល នៃវីរុសកូវីដ-១៩មន្ត្រីនគរបាលប៉ុស្ដិ៍ ចំបក់ សហការជាមួយ គ្រូពេទ្យបានប្រគល់ពួកគាត់ ជូនក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩និងបានអនុញាតឱ្យទៅស្រុករៀងៗខ្លួន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *