ព័ត៌មានសន្តិសុខសង្គម

ខ្យល់បក់បោកបំផ្លាញផ្ទះ៣ខ្នង និងមានផ្គររន្ទះបាញ់សម្លាប់គោ ៩ក្បាល

បាត់ដំបង៖ខ្យល់កន្ត្រាក់បានបក់បោកបង្កឱ្យខូចខាតផ្ទះចំនួន៣ខ្នងហើយមានផ្គររន្ទះ បានបាញ់សម្លាប់គោចំនួន៩ក្បាល នៅស្រុកចំនួន៣ក្នុងខេត្តបាត់ដំបង។
មន្ត្រីអាជ្ញាធរបានខេត្តបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២២មានភ្លៀងធ្លាក់មួយមេធំជាមួយខ្យល់កន្ត្រាក់ បានបក់បោកបង្កឱ្យខូចខាតផ្ទះចំនួន៣ខ្នងនិងមានផ្គររន្ទះបាញ់សម្លាប់គោចំនួន៩ក្បាលកំពុងដើរស៊ីស្មៅតាមទីវាលស្រែនៅស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង។
គ្រោះធម្មជាតិនេះបានកើត នៅក្នុងស្រុកបវេល, ស្រុកបាណន់ និងផ្នែកខ្លះរបស់ឃុំរបស់មង្គល ស្រុកមោងឬស្សី ។រហូតមកដល់ព្រលប់ថ្ងៃ ១៨ ខែមីនា ដដែលក្នុងខេត្តបាត់ដំបងទាំងមូលអាកាសធាតុនៅតែបន្តគ្របដណ្តប់ភាពត្រជាក់ និងស្រទុំអួអាប់រកកលធ្លាក់ភ្លៀងនៅឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *