ព័ត៌មានជាតិ

អាជ្ញាធរទទួលពលករខ្មែរជាង១០០នាក់ វិលមកកម្ពុជាវិញ

បាត់ដំបង៖កម្លាំងនគរបាល,កងយោធពលខេរភូមិន្ទនិងក្រុមគ្រូពេទ្យនៅតំបន់ព្រំដែនបានទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញចំនួន១៤៧នាក់។
មន្ត្រីនគរបាលបានឱ្យដឹងថា ការចុះទទួលពលករនេះនៅព្រឹកថ្ងៃទី១០ ខែមីនាច្រកតំបន់អូរអន្លក់ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ពលករសរុបចំនួន១៤៧នាក់ក្នុងនោះមានស្រី៥៧នាក់ក្មេង៣០នាក់។
បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣នាក់។ចំពោះ ពលករចំនួន២៤នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ចំណែក ពលករដែលមានកាតចាក់វ៉ាក់សាំង១២០នាក់ត្រូវបានអប់រំបន្ថែមនូវវិធានការសុខាភិបាល។ជាមួយនេះក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងឱ្យក្មេងអាយុពី៥ដល់១៨ឆ្នាំចំនួន១៦នាក់រួច ឱ្យវិលទៅស្រុករៀងៗខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *