ព័ត៌មានជាតិ

ប្រគល់ស៊ីម៉ងត៍២០តោនដល់កងពលតូចអន្តរាគមន៍លេខ៧កំពុងសង់អាគារក្នុងទីបញ្ជាការ

 

ព្រះវិហារ៖ក្រុមការងារជំនួយការលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកតាមរយៈលោកអនុសេនីយ៍ឯកវ៉ាំងសុភានារសៀលថ្ងៃពុធទី២៧ខែមករាឆ្នាំ២០២១បាននាំយកស៊ីម៉ង់ត៍២០តោនប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ដែលកំពុងតែសាងសង់សំណង់អាគារនៅក្នុងទីបញ្ជាការកងពល។

លោកឧត្តមសេនីយ៍ត្រីប៉ែនសាវឿតបានថ្លែងជំនួសមុខឱ្យមេបញ្ជាការនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោកអនុសេនីយ៍ឯកវ៉ាំងសុភាដែលបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតទុកសាងសង់អាគារ។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ក្រោមការយកចិត្តទុកដាក់និងការណែនាំរបស់មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនិងការដឹកនាំបញ្ជាផ្ទាល់ពីមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣លោកឧត្តមសេនីយ៍ឯកស្រីឌឹកអង្គភាពកងពលតូចអន្តរាគមន៍លេខ៧បានបន្តការងារក្នុងការកសាងនិងការជួសជុលសំណង់អគារនិងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែមទៀត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *