បាត់ដំបង៖ភ្លើងដែលកើតឡើងពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយខ្នងជាមួយទ្រព្យសម្បតិ្តនិងសម្ភារប្រើប្រាស់ជាច្រើន។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែមីនាឆ្នាំ២០២២មានអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងកើតឡើងពីការឆ្លងចរន្តអគ្គិសនី នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។ម្ចាស់ផ្ទះឈ្មោះម៉ូវ មូល ភេទប្រុសអាយុ ៥០ឆ្នាំទីលំនៅភូមិឃុំកើតហេតុខាងលើ។
គ្រោះអគ្គិភ័យនោះបណ្តាលឱ្យខូចខាតផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណ១០ម៉ែត្រ សង់អំពីឈើជញ្ជាំងឈើ ដំបូលស័ង្កសី ឆេះអស់ទាំងស្រុង។ក្នុងនោះមានម៉ូតូ C125 មួយគ្រឿង, កង់១, ទូរទស្សន៍១ ទ្រព្យសម្បត្តិសំខាន់ៗនិងសម្ភារជាច្រើនទៀតបានឆេះអស់ទាំងស្រុង៕