បន្ទាយមានជ័យ៖ករណីដ៏តក់ស្លុតលើគ្រួសារមួយក្រោយហូបបាយរួចប្រពន្ធទៅលាងដៃប៉ះចរន្តភ្លើងឆក់ដួលស្លាប់។ប្តីឃើញស្ទុះទៅជួយត្រូវចរន្តភ្លើងឆក់ឱ្យរបួសទៀត។
ហេតុការណ៍គួរឱ្យសង្វេកនេះបានកើតឡើងនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៣ ខែមីនាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ភុត លាន អាយុ៦៩ឆ្នាំ នៅភូមិ ឃុំខាងលើ។មុនកើតហេតុឈ្មោះ ភុត លាន រួមទាំងក្រុមគ្រួសារហូបបាយជុំគ្នា។ពេលនោះស្ត្រីរងគ្រោះទៅលាងដៃដោយបើកទ្វារផ្ទះដែលទ្វារធ្វើពីដែកគាបខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់តែម្តង។ពេលនោះប្តីឃើញក៏រត់ទៅជួយតែត្រូវឆក់ដួលទាំង២នាក់ប្រពន្ធស្លាប់ចំណែកប្តីរងរបួស ៕