ព័ត៌មានសន្តិសុខសង្គម

តៃកុងឡានពេទ្យ ឯកជន២គ្រឿង វ៉ៃតប់គ្នារងរបួស ព្រោះដណ្ដើមជនរងគ្រោះ

ភ្នំពេញ៖តៃកុងរថយន្តសាមុយឯកជនម្លិះដង្កោនិងតៃកុងរថយន្តសាមុយមន្ទីរសម្រាកព្យាបាលនិងសម្ភពសង្គ័ម៉ារីបានវ៉ៃតប់គ្នាបែកមុខបែកមាត់ទាំងសងខាងព្រោះដណ្តើមជនរងគ្រោះ។


អ្នកដំណើរបានឱ្យដឹងថា រថយន្តសាមុយឯកជន២គ្រឿងបានបើកប្រញាប់ទៅយកជនរងគ្រោះនៅតាមផ្លួវជាតិលេខ៣ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ម្ចាស់គ្លីនិកទាំង២ទំនងទទួលបានព័ត័មានដូចគ្នាថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅ ផ្លូវជាតិលេខ៣ភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


ពេលនោះ គេឃើញអ្នកបើករថយន្តសាមុយទាំង២គ្រឿងបានបើកយ៉ាងប្រញ៉ាប់ដូចគ្នាដើម្បីទៅដឹកជនរងគ្រោះយកមកព្យាបាលនៅពេទ្យរៀងៗខ្លួន។ចៃដន្យរថយន្តនេះបានប៉ះគ្នាពេញទំហឹងបង្កឱ្យមានការខូចខាតយ៉ាងដំណំ។ពេលនោះតៃកុងរថយន្តសាមុយបានបើកទ្វារចុះហើយបើកការប្រកួតវាយតប់គ្នាមួយសន្ទុះធំបណ្តាលឱ្យរបួសបែកមុខបែកមាត់។
ក្រោយមកសមត្ថកិច្ចចុះទៅកន្លែងកើតហេតុនិងយករថយន្តពេទ្យេឯកជន២គ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *